ហ៊ុន សែន ជាឃាតកសម្លាប់ម្តាយឯង
ដោយៈ អណន
តាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថាលោក ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាគឺជាឃាតកសម្លាប់ម្តាយឯងដោយ
វាយនឹងកៅអី។
ហេតុការណ៏នេះបានកើតឡើងក្នុងកំឡុងពេលកំលាំងប្រដាប់អា
វុធរបស់នាយករដ្ឋមន្រ្តីទី១សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិកំពុង ប្រឈមមុខដាក់គ្នាដ៏ក្តៅគគុកជាមួយកំលាំងប្រដាប់អាវុធ របស់
នាយករដ្ឋមន្រ្តីទី២លោក ហ៊ុន សែនកាលពីឆ្នាំ១៩៩៧។
មុនពេលផ្ទុះអាវុធរដ្ឋប្រហារថ្ងៃ៥-៦កក្កដាឆ្នាំ១៩៩៧ដែលកំលាំង
ប្រដាប់អាវុធរបស់នាយករដ្ឋមន្រ្តីទី២លោកហ៊ុន សែន វាយកំទិច កំលាំងប្រដាប់អាវុធរបស់នាយករដ្ឋមន្រ្តីទី១សម្តេចក្រុមព្រះន
រោត្តម រណឫទ្ធិ លោកហ៊ុន សែនបានឈ្លោះប្រកែកគ្នាជាមួយ
ម្តាយរបស់ខ្លួន យ៉ាងតឹងម៉ាត់តឹងករព្រោះម្តាយរបស់លោកនា
យករដ្ឋមន្រ្តី ហ៊ុន សែន ដែលភាគច្រើនគេហៅថា យាយប៉ុក
បានប្រតិកម្មយ៉ាងខ្លាំងនិងមិនព្រមជាដាច់ខាតចំពោះការប្រើ
កំលាំងទ័ពវាយប្រឆាំងស្តេច។
ក្នុងជំលោះដែលលោក ហ៊ុន សែនប្រកែកមិនឈ្នះយាយប៉ុកជា
ម្តាយរបស់ខ្លួនដែលនិយាយម្តងហើយម្តងទៀតទៅកាន់ហ៊ុន សែន
ថាមិនត្រូវប្រឆាំងស្តេច ពេលនោះហ៊ុន សែនទ្រាំមិនបានក៏ស្ទុះទៅ
ទាញកៅអីវាយម្តាយរបស់ខ្លួនចំនួនបីកៅអីភ្លាមនោះយាយប៉ុកក៏
ដួលសន្លប់បាត់ស្មារតី មិនយូរប៉ុន្មានការផ្ទុះអាវុធរដ្ឋប្រហារថ្ងៃ៥-៦
កក្កដាបានកើតឡើង ដោយកងកំលាំង ហ៊ុន សែន សម្លាប់កង
ទ័ពរាជានិយមអស់ជាច្រើនរយនាក់ បីខែក្រោយមកយាយ ប៉ុក
ដែលជាម្តាយ ហ៊ុន សែន បានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យកាល
ម៉ែត្រក្រុងភ្នំពេញ។
ដូច្នេះលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាមិនត្រឹម
តែជាឃាតកសម្លាប់ប្រជាពលរដ្ឋឯងនោះទេ លោកថែមទាំងជា
ឃាតកសម្លាប់ម្តាយឯងទៀតផង។
តើអ្នកមានឯកសាបញ្ចាក់ទេ?
ReplyDelete