សម រង្ស៊ី នឹងទទួលបានលទ្ធផល១ក្នុងចំណោមលទ្ធផល២ ទាក់ទងនឹងការប្រកាសសាលក្រម១មិនា២០១១
ដោយ¶ អណន
នៅថ្ងៃទី១ខែមិនាឆ្នាំ២០១១ខាងមុននេះ តុលាការកំពូលនឹងប្រកាស
សាលក្រមដែលលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដ៏ធំនៅ
កម្ពុជាបានប្ដឹងឧទ្ធរណ៏ ករណីដកតម្រុយបង្គោលព្រំដែនខ្មែរ យួន
លេខ១៨៥បោះចោលកាលពីចុងឆ្នាំ២០០៩ដែលតុលាការ ខេត្ត ស្វាយរៀងបានកាត់ទោសកំបាំងមុខអោយលោក សម រង្ស៊ី ជាប់
គុក២ឆ្នាំ។
ការប្រកាសសាលក្រមរបស់តុលាការកំពូលនៅថ្ងៃទី១ខែមិនាខាង
មុខនេះត្រូវបានគេមើលឃើញថាលោក សម រង្ស៊ី នឹងទទួកបាន
លទ្ធផលមួយក្នុងចំណោមលទ្ធផល២ដែលលទ្ធផលទាំងនេះមាន
វិជ្ជមាននិងអវិជ្ជមាន។
បើមេបក្ស សម រង្ស៊ី ទទួលបានលទ្ធផលវិជ្ជមានដែលសំដៅដល់
តុលាការកំពូលលើកលែងការចោទប្រកាន់ហើយលោក សម រង្ស៊ី
អាចវិលចូលស្រុកវិញបាន នោះមានន័យថាវាសនាកម្ពុជាមិនមែន
ឋិកក្នុងដៃលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែម្នាក់នោះទេប៉ុន្តែ
កម្ពុជានៅតែ ឋិតក្នុងខ្សែរព្រះនេត្រអតីតព្រះមហាក្សត្រសម្តេច
ព្រះនរោត្តម សី ហនុដែលលោក ហ៊ុន សែន មិនអាចធ្វើអ្វីបាន
តាមតែអំពើចិត្ត។ លើសពីនេះកម្ពុជាពិតជាត្រូវការមេបក្ស សម ង្ស៊ី ដែលលោកមានជំនាញសេដ្ឋកិច្ចនិងភាពស្អាតស្អុំដើម្បីដឹកនាំសេដ្ឋ
កិច្ចកម្ពុជាប្រកបដោយការរីកចម្រើនដ៏ឆាប់។
បើមេបក្ស សម រង្ស៊ី ទទួលបានលទ្ធផលអវិជ្ជមានដែលសំដៅដល់
តុលាការកំពូលមិនលើកលែងការចោទប្រកាន់លោក សម ង្ស៊ី នោះ
មានន័យថាកាល¶ទេស¶នេះលោក ហ៊ុន សែន នៅតែបន្តឋិតក្នុង
កណ្តាប់ដៃយួន។
ប៉ុន្តែបើនៅថ្ងៃទី១ខែមិនាឆ្នាំ២០១១ខាងមុខនេះ តុលាការកំពូល
ពន្យារពេលប្រកាសសាល ក្រមនោះមានន័យថាអ្វីៗគ្រប់បែបយ៉ាង
កំពុងឋិតក្នុងការពិចារណា។
No comments:
Post a Comment