កុំភ្លេចទស្សនាវីដេអូនេះ សូមមើលសកម្មភាពរបស់បាតុករ....!
Posted by I Love Cambodia Hot News on Monday, October 26, 2015
Inf: viocekhmer@gmail.com
យួនបំផ្លាញជាតិសាសនាខ្មែរ
Hero monk
Cambodia for today
Dictator Hun Sen's polices were Killing field to workers in Cambodia
យួនកុម្មុយនីស្តសម្លាប់ខ្មែរ
UN will be Cambodia soon
◾អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមបន្ទោសអ.ស.ប.
ថ្ងៃព្រហស្បតិ៍, 23 មករា 2014 ស្តាប់កម្មវិធី ទស្សនាកម្មវិធី ស្តាប់ការផ្សាយផ្ទាល់នៅម៉ោង៥ព្រឹក និង៨:៣០យប់ ស្តាប់ព័ត៌មានម៉ោង៥ព្រឹកស្តាប់ព័ត៌មានម៉ោង៨:៣០យប់ស្តាប់កម្មវិធីហេឡូវីអូអេ ស្តាប់តាម SoundCloudបណ្ណសារសំឡេងស្តាប់ Podcast មើលវីដេអូចុងក្រោយ វ៉ាស៊ីនតោនសប្តាហ៍នេះវ៉ាស៊ីនតោនថ្ងៃនេះនាទីស្វែងយល់ ទស្សនាតាម YouTubeកម្មវិធីរៀនភាសាអង់គ្លេស
ខ្មែរក្រហម អគ្គលេខាធិការរងអ.ស.ប.គ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាពិភាក្សាអំពីសាលាក្តីខ្មែរក្រហម បោះពុម្ព ចែករំលែក លោក Miguel de Serpa Soares នៃប្រទេសព័រទុយហ្គាល់ ចាប់ដៃជាមួយលោកអគ្គលេខាធិការ បាន គីមូន នៅពេលលោកត្រូវស្បថចូលកាន់តំណែងជាអគ្គលេខាធិការរងអ.ស.ប.នៅទីស្ថាក់ការឯទីក្រុងញូវយ៉កសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣។
អត្ថបទព័ត៌មានទាក់ទង អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមបន្ទោសអ.ស.ប.អំពីរចនាសម្ព័ន្ធសាលាក្តីនេះសាលាក្តីខ្មែរក្រហមពន្យារពេលដំណើរការសំណុំរឿង០០២វគ្គទី២សំណុំរឿង០០២ វគ្គ២បានដំណើរការ តែមិនទាន់កំណត់កាលបរិច្ឆេទសាលាក្តីខ្មែរក្រហមសង្ឃឹមមានជំនួយបន្ថែមពីសហគមអន្តរជាតិក្រោយសំណុំរឿង០០២វគ្គទី១បេសកជនអ.ស.បនឹងពិចារណាធ្វើជាអ្នកសម្របសម្រួលនយោបាយ កែប្រែទំហំអក្សរ- + សុខ ខេមរា21 មករា 2014 វ៉ាស៊ីនតោន — អគ្គលេខាធិការរងអ.ស.ប.គ្រោងនឹងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាដើម្បី ពិភាក្សាអំពីដំណើរការសាលាក្តីកាត់ទោសខ្មែរក្រហមជាមួយនឹងមន្ត្រីរដ្ឋាភិបាលនៅចុងខែមករានេះ។ ក្រុមមន្ត្រីជាន់ខ្ពស់អ.ស.ប.នឹងជួបជាមួយក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសាលាក្តីអំពីបញ្ហាថវិកា និងដំណើរការនានាទៅថ្ងៃអនាគត។ គណៈប្រតិភូជាន់ខ្ពស់របស់អ.ស.ប.ដឹកនាំដោយលោកមីហ្គែល ឌឺសឺប៉ា ស័ររ៉េស (Miguel de Serpa Soares) អគ្គលេខាធិការរងអ.ស.ប.ទទួលបន្ទុកផ្នែកច្បាប់ គ្រោងនឹងបំពេញទស្សនកិច្ចបីថ្ងៃក្នុងប្រទេសកម្ពុជាដើម្បីជួបជាមួយមន្ត្រី រដ្ឋាភិបាលនិងមន្ត្រីសាលាក្តីខ្មែរក្រហមដើម្បីពិភាក្សាអំពីបញ្ហាជាច្រើនរួមទាំង បញ្ហាថវិកាផងដែរ។ នេះបើតាមការអះអាងរបស់លោកស្រី អ៊ារី កានិកូ (Eri Kaneko) អ្នកនាំពាក្យរងរបស់អ.ស.ប.ក្នុងទីក្រុងញូវយ៉ក ដែលបានថ្លែងប្រាប់វីអូអេផ្នែកខេមរភាសាសប្តាហ៍នេះ។«គោលបំណងនៃបេសកកម្មនេះគឺដើម្បីពិភាក្សាបញ្ហាទាំងឡាយទាក់ទងទៅ នឹងបញ្ហាថវិកា និងកិច្ចការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ជាមួយនឹងក្រុមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាហើយនឹងជួបជាមួយក្រុមមន្ត្រី សាលាក្តីខ្មែរក្រហម ECCC»។ទស្សនកិច្ចនេះនឹងចាប់ផ្តើមពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែមករាឆ្នាំ២០១៤ ដែលអមដំណើរដោយលោកស្រីជីណា កាសា (Ms. Gina Casar) នាយកគ្រប់គ្រងផ្នែកស្ថាប័នគ្រប់គ្រងគម្រោង និងហិរញ្ញវិត្ថុរបស់អ.ស.ប. ហើយនឹងលោកឯកអគ្គរដ្ឋ ទូតដេវី ស្សេហ្វ័រ ( Ambassador David Scheffer) អ្នកជំនាញការពិសេសរបស់ អ.ស.ប.ទទួលបន្ទុកសាលាក្តីខ្មែរក្រហមផងដែរ។ក្រុមមន្ត្រីសាលាក្តីខ្មែរក្រហមនិងមន្ត្រីរដ្ឋាភិបាលពុំបានបញ្ជាក់លម្អិតអំពីទស្សន កិច្ចនេះទេ ថាតើត្រូវជួបជាមួយមន្ត្រីរដ្ឋាភិបាលណាខ្លះ ថ្ងៃណា ប៉ុន្មាននាក់ តែអះ អាងថា នឹងបញ្ជាក់ព័ត៌មានបន្ថែមនៅប៉ុន្មានថ្ងៃខាងមុខទៀត។តែលោកស្រី អ៊ារី កានិកូបានអះអាងបន្ថែមថា ទស្សនកិច្ចរបស់លោកមីហ្គែល ឌឺ សឺប៉ា ស័ររ៉េសកើតចេញពីកិច្ចព្រមព្រៀងរបស់លោកអគ្គលេខាធិការអ.ស.ប. បាន គីម៊ូន និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីឆ្នាំទៅ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសប្រ៊ុយណេ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាថា នឹងពិភាក្សាបន្តអំពីសាលាក្តីនេះ។សាលាក្តីកាត់ទោសខ្មែរក្រហមមានបញ្ហាជាច្រើនដូចជាបញ្ហាខ្វះខាតថវិកាយ៉ាងខ្លាំង ជាច្រើនលើកដែលមានបាតុកម្ម ពហិកាមិនចូលធ្វើការរបស់បុគ្គលិកកម្ពុជាដោយសារថា គ្មានថវិកាពីម្ចាស់ជំនួយដើម្បីបើកប្រាក់ខែ មានបញ្ហាចោទប្រកាន់អំពីការជ្រៀតជ្រែកផ្នែកនយោបាយ ហើយនឹងប្រព័ន្ធតុលាការកូនកាត់ស្មុគស្មាញគឺតាមប្រព័ន្ធសំឡេងភាគច្រើនដាច់ខាតនេះ ដែលបានអូសបន្លាយពេលវេលាច្រើនក្នុងការស្វះស្វែងរកយុត្តិធម៌។ សាលាក្តីនេះនៅមិនច្បាស់ថា នឹងកាត់ទោសសំណុំរឿង០០២ វគ្គទី២ ដែលជាសំណុំរឿងសំខាន់នៅពេលណា ហើយសំណុំរឿងចម្រូងចម្រាស់០០៣ និង០០៤ទៀតសោតស្ថិតនៅស្រពិចស្រពិលនៅឡើយ។ ក្រុមមន្ត្រីឃ្លាំមើលសាលាក្តីខ្មែរក្រហម ដូចជាលោកឡុង បញ្ញាវុធ មន្ត្រីគម្រោង ផ្តួចផ្តើមយុត្តិធម៌នៅកម្ពុជា បានអះអាងថា លោកបានដឹងអំពីដំណឹងនៃទស្សន កិច្ចរបស់លោកហ្គែល ឌឺ សឺប៉ា ស័ររ៉េសដែរ។ លោកជំរុញឲ្យអ.ស.ប.និងកម្ពុជា ព្រមព្រៀងគ្នាធានាថា ថវិកាសម្រាប់សាលាក្តីមិនត្រូវខ្វះខាតតទៅទៀត ហើយ អាចបំពេញកិច្ចការងារចប់ចុងចប់ដើមផង និងទទូចឲ្យមានកិច្ចសហការគ្នាក្នុង ការធ្វើឲ្យសំណុំរឿងបន្ថែម០០៣ និង០០៤ដែលជាប់គាំងនោះ អាចដំណើរការ បានចប់ផងដែរ។«យើងចង់ឲ្យមានការមូលមាត់គ្នាអំពីការសហការរបស់រដ្ឋាភិបាលនិងអ.ស.ប.ដែលធ្វើយ៉ាងណាជំរុញឲ្យសាលាក្តីនេះដំណើរការទៅបាន ដោយចប់ចុងចប់ដើមក្នុងការផ្តល់យុត្តិធម៌មួយដល់ជនរងគ្រោះ»។លោកបានស្វាគមន៍ដល់រដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជំនួយបន្ថែមនូវទឹក ប្រាក់៣លាន៤សែនដុល្លារដល់សាលាក្តីសម្រាប់ឆ្នាំ២០១៤ដល់ឆ្នាំ២០១៥។ ហើយលោកបានទទូចឲ្យសហគមន៍អន្តរជាតិផ្តល់ថវិកាបន្ថែមដល់សាលាក្តីនេះផងដែរ។លោកឡាត់ គីអ្នកឃ្លាំមើលសាលាក្តីមួយរូបផ្សេងទៀតនៃអង្គការសិទ្ធិមនុស្សអាដហុក បានចែករំលែកក្តីបារម្ភស្រដៀងគ្នានឹងលោកឡុង បញ្ញាវុធដែរ។ តែ លោកសង្កត់ធ្ងន់ថា ជនរងគ្រោះជាដើមបណ្តឹងមួយចំនួនហាក់ដូចជាអស់ទឹកចិត្តក្នុងការសហការរឿងសាលាក្តីខ្មែរក្រហមដែលមានដំណើរការយឺតយ៉ាវ និងខ្វះ ថវិកានេះ។ មួយវិញទៀតលោកថ្លែងថា ការផ្សព្វផ្សាយអំពីកេរតំណែលវិជ្ជមាន សាលាក្តីខ្លះកន្លងមក មិនដឹងជាខុស ឬត្រូវយ៉ាងណា នៅពេលដែលសាលាក្តីនេះមានបញ្ហាជាប់ជាប្រចាំផងនិងមិនដឹងចប់ឆាប់ ឬយូរប៉ុណ្ណា និងបានលទ្ធផលចុងក្រោយយ៉ាងណានោះ។«អញ្ចឹងហើយបានជាការងារទាំងអស់នេះជាការងារមួយនៅស្រពិចស្រពិល។ អញ្ចឹងបើសិនណាមានអ្នកជំនាញការពីអ.ស.ប.មក យើងរីករាយនៅក្នុងការជួបពិភាក្សាដើម្បីស្វែងយល់អំពីបញ្ហាកិច្ចការទាំងអស់នេះ ថាតើដំណើរការឆ្ពោះទៅ មុខយ៉ាងដូចម្តេចទៀតបាទ»។សាលាក្តីខ្មែរក្រហម ដែលចាប់ផ្តើមកាលពីឆ្នាំ២០០៦ បានចំណាយទឹកប្រាក់ជាង២០០លានដុល្លារស.រ.អា. ហើយកាត់ទោសបានតែជនជាប់ចោទម្នាក់ប៉ុណ្ណោះគឺលោកកាំង ហ្កេចអ៊ាវ ហៅឌុច ប្រធានគុកទួលស្លែង ឬស ២១។ សំណុំរឿង០០២ដែលពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មសំខាន់ៗ ទាក់ទងនឹងការកាប់សម្លាប់រង្គាលពលរដ្ឋខ្មែរជាង១លាន៧សែននាក់ក្នុងទសវត្សរ៍១៩៧០នោះ មិនទាន់កំណត់ជាក់លាក់ ថាត្រូវកាត់ទោសពេលណាលើវិសាលភាពនៃឧក្រិដ្ឋកម្មអ្វីខ្លះនោះទេ។ ជនជាប់ចោទទាំងពីរជាអតីតមេដឹកនាំខ្មែរក្រហមកំពូលគឺនួន ជា និង ខៀវ សំផន ដែលមានវ័យជាង៨០ឆ្នាំ កំពុងរង់ចាំការកាត់ទោស។ ដោយឡែកជនជាប់ចោទអៀង សារី អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហមនោះ បានស្លាប់មុនការកាត់ទោស ដូចជនសង្ស័យដទៃទៀតដែរ។ ក្រុមអ្នកឃ្លាំមើលសាលាក្តីបានទទូចដែរថា ទស្សនកិច្ចរបស់គណៈប្រតិភូជាន់ ខ្ពស់អ.ស.ប.លើកនេះគួរត្រូវកំណត់ផងដែរនូវយុទ្ធសាស្ត្របញ្ចប់តុលាការ ក្រៅពីការធានាថវិកា និងដំណើរការកាត់ទោសចប់ចុងចប់ដើមនោះ៕

Forced eviction in Cambodia
Forced evictions in Cambodia
Manifestation( UN meeting for Human Rights in Cambodia)
Cambodian Rally at UN Head quarters in Geneva on Sebtember, 2012
Cambodia nation rescue
Best Khmer Lady
Khmer rouge" Pol pot "
Angelina Jolie's Journey to Cambodia
Life never give up!. I love living life, I am Happy.
Boeung kak lake eviction
Cambodia Teaches New Generation About Khmer Rouge Atrocities
Subscribe to:
Post Comments (Atom)
No comments:
Post a Comment