ក្រុមអាជីវករផ្សារខេត្តបាតដំបងធ្វើបាតុកម្មតវ៉ាពីការឡើងថ្លៃតូប
ក្រុម អាជីវករ ផ្សារ ធំ ខេត្ត បាត់ ដំ បង កំពុង ជួប ជុំ គ្នា នៅ មុខ សាលា ខេត្ត ដើម្បី តវ៉ា ក្នុង រឿង ដំឡើងថ្លៃ តូប ថែមទៀត។ រូបភាព៖ សុខ សាវី Radio Australia
ក្រុមអាជីវករផ្សារធំឬផ្សារណាត់ក្នុងខេត្តបាត់ដំបងនាព្រឹកថ្ងៃពុធទី៤ឧសភានេះបានប្រកាសមេក្រូ លើកគ្នាមកកាន់សាលាខេត្តបាត់ដំបង រាប់រយនាក់ ដើម្បីទាមទារអោយ អាជ្ញាធរខេត្តបន្ធូរបន្ថយតម្លៃតូបរានលក់ដូរក្នុងផ្សារ អោយមានតម្លៃដូចឆ្នាំ២០១០។
អ្នកស្រី បូរី អាជីវករលក់ខោអាវ ម្នាក់ក្នុងចំណោមអាជីវករតវ៉ាជាច្រើនបាន និយាយថាគណៈកម្មាធិការផ្សារបានប្រកាសដំឡើងថ្លៃតូប១០ភាគរយបន្ថែមទៀតសម្រាប់ឆ្នាំ២០១១នេះ បន្ទាប់ពីដំឡើងថ្លៃតូប៥០ភាគរយម្តងហើយកាលពីឆ្នាំ២០០៨។
អ្នកស្រីបញ្ជាក់ថាបច្ចុប្បន្ននេះដោយផ្សារបានបង្កើតកាន់តែច្រើននៅខេត្តបាត់ដំបងពួកគាត់លក់ដូរមិនសូវដាច់មិនអាចមានលទ្ធភាពបង់ថ្លៃតូបបាននោះទេ។
សំឡេង អ្នកស្រី បូរី ៖
អាជីវករ ជាច្រើនទៀត បានបញ្ជាក់ថាក្រៅពីបង់ថ្លៃតូបរាន ពួកគាត់បង់ អោយមន្រ្តីពន្ធដា នឹង សេវាផ្សេងៗទៀតជាច្រើន។
អាជីវករនិយាយថាផ្សាធំឬផ្សារណាត់នេះជាផ្សាររបស់រដ្ឋ គួរតែមានតម្លៃថោកបែរជាដំឡើងថ្លៃតូបកាន់តែថ្លៃទៅវិញ។
No comments:
Post a Comment