វេទិកាសង្គមស៊ីវិលនៃប្រទេសអាស៊ានខ្វល់ខ្វាយអំពីសេរីភាពពលរដ្ឋស៊ីវិលនៅក្នុងតំបន់
ព័ត៌មានថ្មីៗ 14:05:30, 6 May 2011
ក្រុមអង្គការសង្គមស៊ីវិលអាស៊ានព្យាយាមទាក់ទាញចំណាប់អាម្មណ៍ពីមេដឹកនាំប្រទេសអាស៊ាន យកចិត្តទុកដាក់លើសេរីភាពរបស់ពលរដ្ឋស៊ីវិល ខណៈដែលអង្គប្រជុំអាស៊ានបើកការពិភាក្សាលើ ប្រធានបទពាក់ព័ន្ធក្នុងតំបន់ដែលរួមមានជម្លោះព្រំដែនរវាងកម្ពុជានិងថៃនោះ។ ស្របពេល ដែលមេដឹកនាំនៃប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍កំពុងតែជួបជុំគ្នានៅក្នុងទីក្រុងហ្សាការតា (Jakarta) នៃប្រទេសឥណ្ឌូណេស៊ីនោះ អង្គការសង្គមស៊ីវិលនៃប្រទេសអាស៊ីអាគ្នេយ៍ ក៏ បានរៀបចំសន្និបាទប្រចាំឆ្នាំរបស់ខ្លួន ដើម្បីលើកឡើងនូវបញ្ហាប្រឈមមុខមួយចំនួនរបស់ប្រជា ពលរដ្ឋក្នុងតំបន់ដ៏ដូចជានៅក្នុងប្រទេសនីមួយៗផងដែរ។
តំណាងអង្គការមិនមែនរដ្ឋាភិបាលប្រមាណ១៥០០នាក់មកពីបណ្ដាប្រទេសជាសមាជិកនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០។ ពីប្រទេសកម្ពុជាមានមន្រ្តីជាង៧០នាក់កំពុងតែចូលរួមក្នុងសន្និបាតឆ្នាំ២០១១ រយៈពេលបីថ្ងៃដែលត្រូវបញ្ចប់នៅថ្ងៃនេះ។
លោកហង្ស ឆៃយ៉ា ជានាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យហើយក៏ជា តំណាងនៃក្រុមអង្គការសង្គមស៊ីវិលពីរាជាណាចក្រកម្ពុជាផងដែរ ដែលបានចូលរួមក្នុងវេទិកា អង្គការសង្គមស៊ីវិលនៃប្រទេសអាស៊ាននេះ បានមានប្រសាសន៍ថាសង្គមស៊ីវិលអាស៊ានបាន សម្ដែងនូវការព្រួយបារម្ភជុំវិញសេរីភាពរបស់ពលរដ្ឋស៊ីវិល ដែលជារួមមាន ទំនាស់លើជំនឿសា សនានិងការផ្តនា្ទទោស សេរីភាពនៃការបញ្ចេញមតិ ការកាត់ទោសដោយមិនយុត្តិធម៌ការធ្វើទា រុណកម្ម និងការជាប់ទោសនយោបាយ។ល។ លោកមានប្រសាសន៍ប្រាប់ Radio Australia ពីទីក្រុង Jakarta មកថាសេរីភាពពលរដ្ឋស៊ីវិលថក៏រាប់បបញ្ចូលទាំងបញ្ហាសុខភាពផងដែរ ដូចជាអេដសន៍ និងជនពិការ ដែលមេដឹកនាំអាស៊ានត្រូវតែចាប់អារម្មណ៍។
(សំឡេងលោក ហង្ស ឆៃយ៉ា)
ក្រុមអង្គការសង្គមស៊ីវិលពីប្រទេសកម្ពុជានិងថៃក៏បានពិភាក្សាគ្នានិងបានអំពាវនាវសុំឲ្យប្រទេសកម្ពុជានិងថៃបញ្ឈប់ជម្លោះប្រដាប់អាវុធដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ជនស៊ីវិល និងការរត់បោះបង់ ចោលលំនៅដ្ឋាននៅតាមបណ្ដោយព្រំដែន។
សម្រាប់ឆ្នាំ២០១១ អង្គប្រជុំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌូ ណេស៊ីចាប់ពីថ្ងៃទី៤ទៅដល់ថ្ងៃទី៨ខែឧសភា។ ប្រទេសកម្ពុជានឹងទទួលការប្ដូរវេនគ្នារៀបចំទទួល ការបើកអង្គប្រជុំអាស៊ាននៅ២០១២។
វេទិកាសង្គមស៊ីវិលក៏នឹងបើកសន្និបាតរបស់ខ្លួនផងដែរនៅប្រទេសកម្ពុជា ដើម្បីរៀបចំលើកយក បញ្ហាថ្មីៗទៀតទៅជូនមេដឹកនាំអាស៊ានឲ្យពិចារណានិងដោះស្រាយ។ កាលពីឆ្នាំមុនវេទិការសង្គម ស៊ីវិលនៃប្រទសអាស៊ានបានលើកឡើងអំពីកងង្វល់ជុំវិញផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ៕
(របាយការណ៍ដោយ យុទ្ធ ឈាង)
No comments:
New comments are not allowed.