មហាអំណាច ស.ជ.ណ !!!!
អ្នកតំណាងរាស្រ្តបក្សជំទាស់ សម រង្ស៊ី ជួបប្រជាពលរដ្ឋរងគ្រោះនៅតំបន់បឹងកក់

អ្នកតំណាងរាស្រ្ត ហូរ វ៉ាន់
អ្នកតំណាងរាស្រ្តបួងសួងសុំសេចក្តីសុខជូនអ្នកភូមិបឹងកក់
អ្នកភូមិបឹងកក់បួងសួងសុំឲ្យបញ្ឈប់ការបណ្តេញចេញ

ថ្ងៃទី៤ មេសា ២០១១
ដោយៈ ការពិត
នៅថ្ងៃនេះអ្នកភូមិបឹងចំនួន៧ភូមិនៅតែបន្តការទាររបស់ខ្លួនទៅសាលារាជធានីភ្នំពេញឲ្យធ្វើការអភិវឌ្ឍន៏តំបន់បឹងកក់នៅហ្នឹងកន្លែង។អមដោយអ្នកតំណាងរាស្រ្ត
មកពីគណបក្សជំទាស់ សមរង្ស៊ី និងអ្នកសារព័ត៍មានជាច្រើនរូបទៀត អ្នកភូមិបឹងកក់បានស្នើឲ្យអ្នកតំណារាស្រ្តនៃគណបក្សជំទាស់ សម រង្ស៊ី ធ្វើអន្តរាគមន៏ទៅរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យធ្វើការអភិវឌ្ឍន៏តំបន់បឹងកក់នៅហ្នឹងកន្លែង ដូចអ្វីដែលពួកគាត់បានទាមទារកន្លងមក ។
បន្ទាប់ពីថ្លែងនូវសារទុក្ខរបស់ខ្លួនប្រាប់អ្នកតំណាងរាស្រ្តនៃគណបក្សជំទាស់ សម រង្ស៊ី រួចមក ពួកគេបាននាំគ្នាមកអុជធូបនៅទីអាស្រំអ្នកតាតំបន់បឹងកក់ ដើម្បីសុំសេចក្តីសុខនិងទទួលបាននូវអ្វីដែលពួកគេចង់បាន ៕
No comments:
Post a Comment