Inf: viocekhmer@gmail.com

យួនបំផ្លាញជាតិសាសនាខ្មែរ

Hero monk

Hero monk
ព្រះសង្ឃអង្គនេះគឺជាសកម្មជនការពារសិទ្ធមនុស្ស..ដើម្បីចុះសង្កេតការណ៍ថតយកសកម្មភាពបាតុករព្រះអង្គត្រូវពួកទមិឡរុញច្រានជេរប្រមាថ តែតេជគុណមិនបានខ្លាចញញើតឬតក់ស្លុតនឹងការសំឡុតគំរាមរបស់ពួកវាឡើយ ព្រមទាំងឆ្លើយតបវិញដោយសង្រួម.. ខ្ញុំករុណាសូមសរសើរនូវទឹកចិត្តក្លាហានមុះមុតរបស់ព្រះតេជព្រះគុណខ្លាំងណាស់..

Cambodia for today

Cambodia for today

Dictator Hun Sen's polices were Killing field to workers in Cambodia

យួនកុម្មុយនីស្តសម្លាប់ខ្មែរ

Cambodia is meeting with United Nations Office at Geneva, Please click to listen

Cambodia-Khmer over sea protest against dictator Hun Sen's

UN will be Cambodia soon

UN will be Cambodia soon

◾អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​បន្ទោស​​អ.ស.ប.

ថ្ងៃព្រហស្បតិ៍, 23 មករា 2014 ស្តាប់​កម្មវិធី ទស្សនា​កម្មវិធី ស្តាប់​ការ​ផ្សាយ​ផ្ទាល់​នៅ​ម៉ោង​៥​ព្រឹក និង​៨:៣០​យប់ ស្តាប់​ព័ត៌មាន​​ម៉ោង​៥​ព្រឹកស្តាប់​ព័ត៌មាន​ម៉ោង​៨:៣០​យប់ស្តាប់​កម្មវិធី​ហេឡូ​វីអូអេ ស្តាប់​តាម SoundCloudបណ្ណសារ​សំឡេងស្តាប់ Podcast មើល​វីដេអូ​​ចុង​ក្រោយ វ៉ាស៊ីនតោន​សប្តាហ៍​នេះវ៉ាស៊ីនតោន​ថ្ងៃ​នេះនាទី​ស្វែង​យល់ ទស្សនា​តាម YouTubeកម្មវិធី​រៀន​ភាសា​អង់គ្លេស
ខ្មែរ​ក្រហម អគ្គលេខាធិការ​រង​អ.ស.ប.​គ្រោង​បំពេញ​ទស្សនកិច្ច​នៅ​​កម្ពុជា​ពិភាក្សា​អំពី​សាលាក្តី​ខ្មែរក្រហម បោះពុម្ព ចែក​​​រំលែក លោក Miguel de Serpa Soares នៃ​ប្រទេស​ព័រទុយហ្គាល់ ចាប់​ដៃ​ជាមួយ​លោក​អគ្គលេខាធិការ បាន គីមូន នៅ​ពេល​លោក​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​ជា​អគ្គលេខាធិការ​រង​អ.ស.ប.​នៅ​ទីស្ថាក់ការ​ឯ​ទីក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣។


អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​បន្ទោស​​អ.ស.ប.​អំពី​រចនា​សម្ព័ន្ធ​សាលាក្តី​នេះសាលាក្តី​ខ្មែរ​ក្រហម​ពន្យារ​ពេល​ដំណើរការ​សំណុំ​រឿង​០០២​វគ្គទី២សំណុំ​រឿង​០០២ ​វគ្គ២​បាន​ដំណើរការ​​ តែ​​មិន​ទាន់​កំណត់​កាលបរិច្ឆេទសាលាក្តី​ខ្មែរ​ក្រហម​សង្ឃឹម​មាន​ជំនួយ​បន្ថែម​ពី​សហគម​អន្តរជាតិ​ក្រោយ​សំណុំ​រឿង​០០២​វគ្គ​ទី១បេសកជន​អ.ស.ប​នឹង​ពិចារណា​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​នយោបាយ កែប្រែ​​​ទំហំ​​​អក្សរ- + សុខ ខេមរា21 មករា 2014 វ៉ាស៊ីនតោន — អគ្គលេខាធិការ​រង​អ.ស.ប.​គ្រោង​នឹង​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី ពិភាក្សា​អំពី​ដំណើរការ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​នៅចុង​ខែ​មករា​នេះ។​ ក្រុម​មន្ត្រី​ជាន់ខ្ពស់​អ.ស.ប.​នឹង​ជួប​ជាមួយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​និង​មន្ត្រី​សាលាក្តី​អំពី​បញ្ហា​ថវិកា ​និង​ដំណើរការ​នានា​ទៅ​ថ្ងៃ​អនាគត។ គណៈ​ប្រតិភូ​ជាន់ខ្ពស់​របស់​អ.ស.ប.​ដឹកនាំ​ដោយ​លោក​មីហ្គែល ​ឌឺ​សឺប៉ា ​ស័ររ៉េស ​(Miguel de ​Serpa Soares) ​អគ្គ​លេខាធិការ​រង​អ.ស.ប.​ទទួល​បន្ទុក​ផ្នែក​ច្បាប់ ​គ្រោង​នឹង​បំពេញ​ទស្សន​កិច្ច​បី​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជួប​ជាមួយ​មន្ត្រី​ រដ្ឋាភិបាល​និង​មន្ត្រី​សាលាក្តី​ខ្មែរ​ក្រហម​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ជា​ច្រើន​រួម​ទាំង​ បញ្ហា​ថវិកា​ផង​ដែរ។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ស្រី អ៊ារី កានិកូ​ (Eri Kaneko)​ អ្នក​នាំពាក្យ​រង​របស់​អ.ស.ប.​ក្នុង​ទីក្រុង​ញូវយ៉ក​ ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរភាសា​សប្តាហ៍​នេះ។​«គោល​បំណង​នៃ​បេសកកម្ម​នេះ​គឺ​ដើម្បី​ពិភាក្សា​បញ្ហា​ទាំងឡាយ​ទាក់ទង​ទៅ នឹង​បញ្ហា​ថវិកា​ និង​កិច្ចការ​របស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​ជា​មួយ​នឹងក្រុម​មន្ត្រី​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ហើយ​នឹង​ជួប​ជាមួយ​ក្រុម​មន្ត្រី សាលាក្តី​ខ្មែរក្រហម ​ECCC»។​ទស្សន​កិច្ច​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​ទី២៩​ខែ​មករា​ឆ្នាំ​២០១៤​ ដែល​អម​ដំណើរ​ដោយ​លោកស្រី​ជីណា កាសា​ (Ms. Gina Casar)​ នាយក​គ្រប់​គ្រង​ផ្នែក​ស្ថាប័ន​គ្រប់គ្រង​គម្រោង និង​ហិរញ្ញវិត្ថុ​របស់​អ.ស.ប.​ ហើយ​នឹង​លោក​ឯក​អគ្គរដ្ឋ ទូត​ដេវី ស្សេហ្វ័រ​ ( Ambassador ​David ​Scheffer) ​អ្នក​ជំនាញ​ការ​ពិសេស​របស់ អ.ស.ប.​ទទួល​បន្ទុក​សាលាក្តី​ខ្មែរក្រហម​ផង​ដែរ។​ក្រុម​មន្ត្រី​សាលាក្តី​ខ្មែរក្រហម​និង​មន្ត្រី​រដ្ឋាភិបាល​ពុំបាន​បញ្ជាក់​លម្អិតអំពី​ទស្សន កិច្ចនេះ​ទេ ​ថាតើ​ត្រូវ​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ណា​ខ្លះ​ ថ្ងៃណា ​ប៉ុន្មាន​នាក់​ តែអះ អាង​ថា​ នឹង​បញ្ជាក់​ព័ត៌មាន​បន្ថែម​នៅ​ប៉ុន្មាន​ថ្ងៃខាង​មុខ​ទៀត។​តែ​លោក​ស្រី ​អ៊ារី កានិកូ​បាន​អះអាង​បន្ថែម​ថា​ ទស្សនកិច្ច​របស់​លោក​មីហ្គែល ឌឺ សឺប៉ា​ ស័ររ៉េស​កើតចេញ​ពី​កិច្ចព្រម​ព្រៀង​របស់​លោក​អគ្គលេខា​ធិការ​អ.ស.ប.​ បាន ​គីម៊ូន​ និង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ កាលពី​ឆ្នាំទៅ ​ក្នុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ប្រ៊ុយណេ​ ដែល​ភាគី​ទាំងពីរ​បាន​ព្រម​ព្រៀង​គ្នា​ថា​ នឹង​ពិភាក្សា​បន្ត​អំពី​សាលាក្តី​នេះ។​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​មាន​បញ្ហា​ជា​ច្រើន​ដូចជា​បញ្ហា​ខ្វះ​ខាត​ថវិកា​យ៉ាងខ្លាំង​ ជា​ច្រើន​លើក​ដែល​មាន​បាតុកម្ម ​ពហិកា​មិន​ចូល​ធ្វើការ​របស់​បុគ្គលិក​កម្ពុជា​ដោយ​សារ​ថា​ គ្មាន​ថវិកា​ពីម្ចាស់​ជំនួយ​ដើម្បី​បើក​ប្រាក់ខែ ​មាន​បញ្ហា​ចោទ​ប្រកាន់​អំពី​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ ហើយនឹង​ប្រព័ន្ធ​តុលាការ​កូន​កាត់​ស្មុគស្មាញ​គឺ​តាម​ប្រព័ន្ធ​សំឡេងភាគច្រើន​ដាច់​ខាត​នេះ​ ដែល​បាន​អូស​បន្លាយ​ពេល​វេលា​ច្រើន​ក្នុង​ការ​ស្វះ​ស្វែងរក​យុត្តិធម៌។ សាលាក្តី​នេះ​នៅ​មិន​ច្បាស់​ថា ​នឹង​កាត់​ទោស​សំណុំ​រឿង​០០២​ វគ្គទី២​ ដែល​ជា​សំណុំ​រឿងសំខាន់​នៅ​ពេល​ណា​ ហើយ​សំណុំ​រឿង​ចម្រូង​ចម្រាស់​០០៣​ និង​០០៤​ទៀត​សោត​ស្ថិត​នៅ​ស្រពិច​ស្រពិល​នៅ​ឡើយ។​ ​ក្រុម​មន្ត្រី​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​ ដូចជា​លោក​ឡុង បញ្ញាវុធ ​មន្ត្រី​គម្រោង ​ផ្តួច​ផ្តើម​យុត្តិធម៌​នៅ​កម្ពុជា​ បាន​អះអាង​ថា​ លោក​បាន​ដឹង​អំពី​ដំណឹង​នៃ​ទស្សន កិច្ច​របស់​លោក​ហ្គែល ឌឺ សឺប៉ា ​ស័ររ៉េស​ដែរ។​ លោក​ជំរុញ​ឲ្យ​អ.ស.ប.​និង​កម្ពុជា​ ព្រមព្រៀង​គ្នា​ធានា​ថា​ ថវិកា​សម្រាប់​សាលាក្តី​មិន​ត្រូវ​ខ្វះខាត​ត​ទៅ​ទៀត​ ហើយ អាច​បំពេញ​កិច្ច​ការងារ​ចប់ចុង​ចប់ដើម​ផង​ និង​ទទូចឲ្យ​មាន​កិច្ច​សហការ​គ្នា​ក្នុង​ ការ​ធ្វើឲ្យ​សំណុំ​រឿង​បន្ថែម​០០៣​ និង​០០៤​ដែល​ជាប់គាំង​នោះ​ អាច​ដំណើរការ​ បាន​ចប់​ផង​ដែរ។​«យើងចង់​ឲ្យ​មាន​ការ​មូលមាត់គ្នា​អំពី​ការ​សហការ​របស់​រដ្ឋាភិបាល​និង​អ.ស.ប.​ដែល​ធ្វើ​យ៉ាង​ណា​ជំរុញឲ្យ​សាលាក្តី​នេះ​ដំណើរ​ការ​ទៅ​បាន​ ដោយ​ចប់ចុង​ចប់​ដើម​ក្នុងការ​ផ្តល់​យុត្តិធម៌​មួយ​ដល់​ជន​រងគ្រោះ»។​លោក​បាន​ស្វាគមន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ​ដែល​បាន​ផ្តល់​ជំនួយ​បន្ថែម​នូវទឹក​ ប្រាក់​៣​លាន​៤​សែន​ដុល្លារ​ដល់​សាលាក្តី​សម្រាប់​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៥។ ​ហើយ​លោកបាន​ទទូចឲ្យ​សហគមន៍​អន្តរជាតិ​ផ្តល់​ថវិកា​បន្ថែម​ដល់​សាលាក្តី​នេះ​ផង​ដែរ។​លោក​ឡាត់ គី​អ្នក​ឃ្លាំមើល​សាលាក្តី​មួយ​រូប​ផ្សេង​ទៀត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​បាន​ចែក​រំលែក​ក្តី​បារម្ភ​ស្រដៀង​គ្នា​នឹង​លោក​ឡុង បញ្ញាវុធ​ដែរ។​ ​តែ លោក​សង្កត់​ធ្ងន់​ថា ​ជន​រងគ្រោះ​ជាដើម​បណ្តឹង​មួយ​ចំនួន​ហាក់ដូច​ជា​អស់​ទឹកចិត្ត​ក្នុង​ការ​សហការ​រឿង​សាលាក្តី​ខ្មែរក្រហម​ដែល​មាន​ដំណើរការ​យឺតយ៉ាវ​ និង​ខ្វះ ថវិកា​នេះ។​ មួយវិញ​ទៀត​លោក​ថ្លែង​ថា​ ការ​ផ្សព្វផ្សាយ​អំពី​កេរ​តំណែល​វិជ្ជមាន​ សាលាក្តី​ខ្លះ​កន្លង​មក មិនដឹង​ជា​ខុស​ ឬត្រូវ​យ៉ាងណា​ នៅ​ពេល​ដែល​សាលាក្តី​នេះ​មាន​បញ្ហា​ជាប់ជា​ប្រចាំ​ផង​និង​មិន​ដឹង​ចប់​ឆាប់​ ឬ​យូរ​ប៉ុណ្ណា​ និង​បាន​លទ្ធផល​ចុង​ក្រោយ​យ៉ាងណា​នោះ។​«អញ្ចឹង​ហើយ​បាន​ជា​ការងារ​ទាំងអស់​នេះ​ជា​ការងារ​មួយ​នៅ​ស្រពិច​ស្រពិល។​ អញ្ចឹង​បើសិន​ណា​មាន​អ្នក​ជំនាញ​ការ​ពី​អ.ស.ប.​មក​ យើង​រីករាយ​នៅ​ក្នុង​ការ​ជួប​ពិភាក្សា​ដើម្បី​ស្វែង​យល់​អំពី​បញ្ហា​កិច្ចការ​ទាំង​អស់​នេះ​ ថា​តើ​ដំណើរ​ការ​ឆ្ពោះ​ទៅ មុខ​យ៉ាង​ដូចម្តេច​ទៀតបាទ»។​សាលាក្តី​ខ្មែរក្រហម​ ដែលចាប់​ផ្តើម​កាល​ពីឆ្នាំ​២០០៦​ បាន​ចំណាយ​ទឹកប្រាក់​ជាង​២០០​លាន​ដុល្លារ​ស.រ.អា.​ ហើយ​កាត់​ទោស​បាន​តែ​ជន​ជាប់​ចោទ​ម្នាក់​ប៉ុណ្ណោះ​គឺ​លោក​កាំង ហ្កេចអ៊ាវ ​ហៅឌុច​ ប្រធាន​គុកទួល​ស្លែង​ ឬ​ស ២១​។​ សំណុំ​រឿង​០០២​ដែល​ពាក់​ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋកម្ម​សំខាន់ៗ​ ទាក់ទង​នឹងការ​កាប់​សម្លាប់​រង្គាល​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧​សែន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០​នោះ​ មិនទាន់​កំណត់​ជាក់លាក់​ ថា​ត្រូវ​កាត់ទោស​ពេលណា​លើ​វិសាលភាព​នៃ​ឧក្រិដ្ឋកម្ម​អ្វីខ្លះ​នោះ​ទេ។​ ជនជាប់​ចោទ​ទាំង​ពីរ​ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​កំពូល​គឺ​នួន ជា ​និង ខៀវ សំផន​ ដែល​មាន​វ័យ​ជាង​៨០​ឆ្នាំ ​កំពុង​រង់​ចាំ​ការ​កាត់​ទោស។ ​ដោយឡែក​ជន​ជាប់​ចោទ​អៀង សារី ​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរក្រហម​នោះ​ បាន​ស្លាប់​មុន​ការ​កាត់​ទោស ​ដូច​ជន​សង្ស័យ​ដ​ទៃ​ទៀត​ដែរ។ ​ក្រុម​អ្នក​ឃ្លាំ​មើល​សាលាក្តី​បាន​ទទូច​ដែរ​ថា​ ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​ជាន់ ខ្ពស់​អ.ស.ប.​លើក​នេះ​គួរត្រូវ​កំណត់​ផង​ដែរ​នូវ​យុទ្ធសាស្ត្រ​បញ្ចប់​តុលាការ​ ក្រៅពី​ការ​ធានា​ថវិកា​ និង​ដំណើរការ​កាត់​ទោស​ចប់​ចុង​ចប់​ដើម​នោះ៕

Forced eviction in Cambodia

Forced evictions in Cambodia

Manifestation( UN meeting for Human Rights in Cambodia)

Cambodian Rally at UN Head quarters in Geneva on Sebtember, 2012

Cambodia nation rescue

Best Khmer Lady

Hun Sen's regime. Please click picture to khmer news.

Khmer rouge" Pol pot "

Angelina Jolie's Journey to Cambodia

Life never give up!. I love living life, I am Happy.

Boeung kak lake eviction

Cambodia Teaches New Generation About Khmer Rouge Atrocities

Friday, March 18, 2011

ការងារមិនថោកទាបពេលព្រឹកស៊ីឈ្នួលសកដូងពេលថ្ងៃអូសបន្លែពេលយប់អូសទឹកលក់ បុរសវ័យចំណាស់ដែលខិតខំធ្វើការដើម្បីចិញ្ចឹមគ្រួសារនេះ


ឈ្មោះប៊ី សុទ្ធ អាយុ៦៧ឆ្នាំ



រាជធានីភ្នំពេញ ៖ ទោះបីជាឈានចូលដល់បច្ឆិមវ័យហើយក៏ដោយ ក៏បុរសវ័យចំណាស់ម្នាក់នេះខិតខំធ្វើការទាំងថ្ងៃទាំងយប់មិនខ្លាចនឿយហត់ដើម្បីជីវិត ដោយពេលព្រឹកគាត់ទៅស៊ីឈ្នួលសកដូងឱ្យគេ ថ្ងៃបន្ដិចទៅអូសបន្លែ-ផ្លែឈើ និងយប់ឡើងសម្រាកតាមកន្លែងលក់ដូងជុំវិញផ្សារដើមគ ជួនកាលតាមគ្រែក្រៅផ្សារ លុះដល់ម៉ោង១រំលងអធ្រាត្រទៅអូសទឹកលក់បន្ត ។

បុរសវ័យចំណាស់ដែលខិតខំធ្វើការដើម្បីចិញ្ចឹមគ្រួសារនេះឈ្មោះប៊ី សុទ្ធ អាយុ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្ដកណ្ដាល ប្រពន្ធគាត់ឈ្មោះជុំ ប៉ាក់ អាយុ៥៧ឆ្នាំ មានកូនពីរនាក់ តែម្នាក់មានគ្រួសារទៅរស់នៅឆ្ងាយ សល់តែកូនស្រីមួយធ្វើកម្មការិនីនៅរោងចក្រ ហើយប្រពន្ធគាត់មានជំងឺទឹកចូលសួតកំពុងព្យាបាលរាល់ថ្ងៃ ។ គាត់រៀបរាប់ថា ពេលប្រពន្ធមានជំងឺនេះគាត់ក៏លក់ដីស្រែអស់ ដើម្បីមើលជំងឺ ហើយសព្វថ្ងៃមិនមានដីសំរាប់ធ្វើស្រែចំការទៀតទេ ទើបសំរេចចិត្ដមកស្នាក់នៅផ្សារដើមគតាំងពីឆ្នាំ១៩៩៥មក ដើម្បីស៊ីឈ្នួលធ្វើការឱ្យគេបានកម្រៃចិញ្ចឹមជីវិតបន្តដោយមិនរើសថា ការងារអ្វីនោះទេ ក្រៅតែពីមុខរបរទុច្ចរិត ។ គាត់បន្តថា ពេលយប់ឡើងដើរសំរាកតាមកន្លែងលក់ដូងជុំវិញផ្សារ ឬតាមគ្រែក្រៅផ្សារ ពេលព្រឹកគាត់ទៅស៊ីឈ្នួលសកដូង លុះដល់ម៉ោងប្រមាណ១០ព្រឹកទៅស៊ីឈ្នួលអូសបន្លែ ផ្លែឈើឱ្យគេ និងនៅម៉ោង១រំលងអធ្រាត្រទៅអូសទឹកលក់ឱ្យអ្នកលក់បន្លែ និងស៊ីឈ្នួលអូសបន្លែ ។

បុរសវ័យចំណាស់រូបនេះនិយាយទៀតថា គាត់ប្រកបរបរសកដូងនេះតាំងពីក្នុងមួយថ្ងៃសកបាន២០០ឡូ ទៅ៣០០ឡូ ចំណែកការអូសបន្លែវិញអូសតាំងពីមួយជើងបាន២០០រៀលទៅ៣០០រៀល តែបច្ចុប្បន្នគាត់សកដូងក្នុងមួយថ្ងៃបានតែពី៣០ឡូទៅ៧០ឡូទេ ដោយសារគាត់មានវ័យកាន់តែចាស់កម្លាំងក៏មិនខ្លាំងដូចមុន។ ម្យ៉ាងទៀតការសកដូងនេះ ប្រើកម្លាំងខ្លាំងហើយឈឺទ្រូងទៀតផង ព្រោះយើងត្រូវជួយលើកបាវដូងដាក់លើរថយន្ដ ឬម៉ូតូឱ្យអ្នកទិញទៀត រីឯប្រាក់កម្រៃវិញក្នុង១ឡូបាន១៥០រៀល ។

ចំពោះការអូសទឹកលក់វិញ ជាធម្មតាគាត់ភ្ញាក់នៅម៉ោង១រំលងអធ្រាត្រដើម្បីអូសលក់ឱ្យអ្នកលក់បន្លែ និងអ្នកលក់កាហ្វេដោយក្នុងមួយប៊ីដុងចំណុះ៣០លីត្រ គាត់ទិញពីផ្ទះអ្នកលក់អង្ករដែលនៅជិតផ្សារដើមគរនេះដែរ មួយប៊ីដុងថ្លៃ៣០០រៀល យកមកលក់បានមួយប៊ីដុង៦០០រៀល ។ ក្នុងមួយយប់គាត់អូសលក់បាន៨ប៊ីដុង ប៉ុន្ដែទឹកដែលគាត់អូសគឺអូសដាក់ឱ្យម៉ូយដែលកុម្មង់ប៉ុណ្ណោះ បន្ទាប់មកគាត់ស៊ីឈ្នួលអូសបន្លែរហូតដល់ម៉ោង៥ភ្លឺទើបសម្រាក ។ លុះនៅម៉ោងប្រហែល៧ព្រឹកគាត់ទៅសកដូងឱ្យគេ រហូតដល់ម៉ោង១០ត្រឡប់មកអូសបន្លែ-ផ្លែឈើវិញម្ដង ដោយអូសបន្លែក្នុងមួយជើងបានពី១.០០០រៀល ទៅ២.០០០រៀល ក្នុងមួយថ្ងៃរកប្រាក់បានពី៨.០០០រៀលទៅ១៦.០០០រៀល ។ គាត់បានឱ្យដឹងថា ក្នុងមួយពេលគាត់ហូបបាយអស់២.០០០រៀល ជួនកាលទិញបាយច្រកថង់៥០០រៀលយកមកហូប ។

បុរសវ័យចំណាស់ប៊ី សុទ្ធ បានរៀបរាប់បន្ដថា គាត់មានការព្រួយបារម្ភពីសុខភាពដែលកាន់តែចាស់ និងចុះខ្សោយខ្លាចមិនអាចរកប្រាក់សំរាប់ចិញ្ចឹមគ្រួសារបាន ម្យ៉ាងទៀតប្រាក់ដែលគាត់រកបានរាល់ថ្ងៃសំរាប់តែព្យាបាលប្រពន្ធដែលមានជំងឺទឹកចូលសួតនៅឯស្រុកប៉ុណ្ណោះ មិនមានប្រាក់កាសសល់សំរាប់ទុកដាក់ទេ ។ ចំណែកម៉ូយជាអ្នកលក់កាហ្វេដែលទិញទឹករបស់គាត់បាននិយាយថា គាត់ខំប្រឹងតស៊ូណាស់ ទោះបីមេឃភ្លៀងរអិលដួលយ៉ាងណា ក៏គាត់ខំអូសមិនហ៊ានឈប់ដែរ អ៊ីចឹងហើយទើបពេលគេអស់ទឹកគេមិនដែលទិញទឹកអ្នកផ្សេងទេចាំទិញតែទឹករបស់គាត់ ម្យ៉ាងទៀតបើដឹងថាគេជិតអស់ទឹកគាត់ទៅចងមុងសំរាកចាំនៅជិតកន្លែងនោះតែម្ដង ៕

Quote of the news from Koh Santepheap Daily

ដោយ ៖ អប្សរា

ថ្ងៃ សុក្រ ទី ១៨ ខែ មិនា ឆ្នាំ ២០១១





មន្ត្រីអាមេរិកទទួលបន្ទុកកិច្ចការសុំកូនចិញ្ចឹមមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ មីនា ២០១១



រាជធានីភ្នំពេញ ៖ យោងតាមមន្ត្រីស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានឱ្យដឹងកាលពីព្រឹកថ្ងៃទី១៨ មីនា ២០១១ តាមរយៈអ៊ីម៉ែលថា លោកស្រីឯកអគ្គរដ្ឋទូតស៊ូសាន ឆេខប (Susan Jacob) ទីប្រឹក្សាពិសេសសម្រាប់កុមារបានធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១៧ ដល់ទី១៨ មីនា ២០១១ ដើម្បីចូលរួមកិច្ចប្រជុំស្វែងរកការពិតស្តីពីការសុំកូនចិញ្ចឹមទៅបរទេស ។

ស្ថានទូតអាមេរិកបន្តថា លោកស្រីឯកអគ្គរដ្ឋទូត Susan Jacob បានជួបជាមួយមន្ត្រីរាជរដ្ឋាភិបាល និងតំណាងមកពីស្ថាប័នដទៃទៀត ដើម្បីពិភាក្សាពីស្ថានភាពនៃការអនុវត្តការគោរពតាមអនុសញ្ញាក្រុងឡាអេ ស្តីពីការសុំកូន

ចិញ្ចឹម ។

ស្ថានទូតបន្តទៀតថាសហរដ្ឋអាមេរិកសង្ឃឹមថានឹងបានធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាក្នុងពេលរាជរដ្ឋាភិបាលកម្ពុជាបង្កើតប្រព័ន្ធសុខុមាលភាពកុមារ ហើយនឹងធ្វើការពិនិត្យយ៉ាងហ្មត់ចត់លើបទប្បញ្ញត្តិ សម្រាប់អនុវត្តទាក់ទងនឹងច្បាប់ថ្មីស្តីពីការសុំកូនទៅបរទេសពេលបទប្បញ្ញត្តិទាំងនោះចេញ ។

ស្ថានទូតអាមេរិកបន្តថា «យើងសុំសរសើរដល់រាជរដ្ឋាភិបាលចំពោះជោគជ័យដែលទទួលបានកន្លងមក ក្នុងការបង្កើនការការពារដល់កុមារងាយរងគ្រោះ ។ សហរដ្ឋអាមេរិកមិនទាន់កំណត់ថ្ងៃខែសម្រាប់ការបន្តឡើងវិញនូវការសុំកូនចិញ្ចឹមទៅបរទេសពីប្រទេសកម្ពុជានៅឡើយទេ៕

Quote of the news from Koh Santepheap Daily

ដោយ ៖ អប្សរា

ថ្ងៃ សុក្រ ទី ១៨ ខែ មិនា ឆ្នាំ ២០១១



សម្តេចតេជោហ៊ុន សែន ៖ ស្ថាប័នពាក់ព័ន្ធត្រូវបើកប្រាក់ខែប្រាក់ឧបត្ថម្ភដល់ជនពិការ-និវត្តជនឱ្យបានទៀងទាត់



រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានណែនាំឱ្យក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់គិតគូរពីការបើកប្រាក់ខែ និងប្រាក់ឧបត្ថម្ភនានារបស់ជនពិការ និងនិវត្តជនឱ្យបានត្រឹមត្រូវ និងទៀងទាត់ ទាន់ពេលវេលា ចៀសវាងការបង្កផលលំបាកដល់ពួកគាត់ ។ ជាមួយគ្នានេះដែរ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក៏បានស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវចូលរួមអង្កេតមើលចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងឡាយណា ដែលមានការកេងប្រវ័ញ្ចប្រាក់ខែ ឬប្រាក់ឧបត្ថម្ភនានារបស់ជនពិការ និងនិវត្តជនទាំងនោះ គឺត្រូវចាត់ការតាមនីតិវិធីច្បាប់ ។ ការណែនាំរបស់សម្តេចតេជោហ៊ុន សែន យ៉ាងដូច្នេះគឺបានធ្វើឡើងក្នុងសម័យប្រជុំពេញអង្គប្រចាំសប្តាហ៍គណៈរដ្ឋមន្ត្រីដែលបានប្រារព្ធធ្វើនៅវិមានមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី១៨ មីនា ២០១១ ៕



Quote of the news from Koh Santepheap Daily

ដោយ ៖ អប្សរា

ថ្ងៃ សុក្រ ទី ១៨ ខែ មិនា ឆ្នាំ ២០១១





យុវសិស្សទំនើងវិទ្យាល័យវត្តភ្នំ៤នាក់ប្រឈមមុខនឹងតុលាការ



(រូបថត ប៊ុនរី)

យុវសិស្សទំនើងវិទ្យាល័យវត្តភ្នំ៤នាក់ប្រឈមមុខនឹងតុលាការ



រាជធានីភ្នំពេញ ៖ នគរបាលផ្នែកនីតិវិធីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបាននិយាយថា យុវសិស្សទំនើង៤នាក់ដែលវាយតប់គ្នាបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងភ្ញាក់ផ្អើលពេញវិទ្យាល័យវត្តភ្នំ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី១៧ មីនា ២០១១ រួមទាំងនគរបាលមហាផ្ទៃ២នាក់ទៀតនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចឱ្យដឹងថា កាលពីថ្ងៃទី១៧ មីនា២០១១ វេលាម៉ោង២និង២០នាទីរសៀល មានយុវសិស្ស២ក្រុមបានដេញវាយតប់គ្នានៅកន្លែងលក់ទឹកអំពៅក្នុងវិទ្យាល័យវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងបានយកកៅអីជ័រគប់គ្នាបង្កភាពអនាធិបតេយ្យដោយពុំខ្លាចរអានាយកសាលាបន្តិចណាឡើយ ។ មិនអស់ចិត្តភាគីម្ខាងៗបានទូរស័ព្ទហៅបក្សពួក ខ្លះហៅបងប្អូនជានគរបាលទៅសងសឹកគ្នានៅចំណុចខាងជើងសាលាផ្លូវលេខ៧៤ ប៉ុន្តែត្រូវបានកម្លាំងនគរបាលមូលដ្ឋានចុះទៅអន្តរាគមន៍ទាន់ពេលវេលា និងឃាត់ខ្លួន២ភាគីចំនួន៦នាក់ ក្នុងនោះ មាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ២នាក់ ដែលទទួលរងការចោទប្រកាន់ដកកាំភ្លើងគំរាមគូបដិបក្ស ។

យុវសិស្សទំនើងដែលបង្កភាពអនាធិបតេយ្យក្នុងវិទ្យាល័យវត្តភ្នំ ហើយសមត្ថកិច្ចឃាត់ខ្លួនក្រុមទី១ មានឈ្មោះកែវ ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ២៦៣ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងឈ្មោះស៊ឹម វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២៧៧ ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជនទាំងពីរនេះជាសិស្សវិទ្យាល័យវត្តភ្នំ រីឯក្រុមទី២ មាន១-ឈ្មោះហ៊ត ឆៃឡង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៤ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ២-ឈ្មោះគង់ ភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៣២៣ ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (ជនទាំង២ជាសិស្សវិទ្យាល័យវត្តភ្នំ) ៣-ឈ្មោះហ៊ត ហះរ៉េត ភេទប្រុស អាយុ២៨ឆ្នាំ និង៤-ឈ្មោះឃន សំណាង ភេទប្រុស អាយុ២៤ឆ្នាំ (ជនទាំង២នេះជានគរបាលក្រសួងមហាផ្ទៃ)៕

Quote of the news from Koh Santepheap Daily

ដោយ ៖ អប្សរា

ថ្ងៃ សុក្រ ទី ១៨ ខែ មិនា ឆ្នាំ ២០១១









លិខិតសុំលើកលែងទោសពីព្រះមហាក្សត្រដល់អ្នកទោសសៀមត្រូវបញ្ជូនទៅក្រសួងយុត្តិធម៌ហើយ



(រូបថត ស.សុខុម)

អ្នកទោសថៃ២នាក់ដែលបច្ចុប្បន្នកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស



រាជធានីភ្នំពេញ ៖ លោកកុយ គួង អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ឱ្យកោះសន្តិភាពដឹងកាលពីថ្ងៃព្រឹកទី១៨ មីនា ២០១១ ថា ក្រសួងការបរទេសកម្ពុជាបានទទួលការស្នើសុំពីមន្ត្រីស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតមួយកាលពីល្ងាចថ្ងៃទី១៦ មីនា ដើម្បីសុំព្រះរាជទានទោសពីព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ដល់ជនជាតិសៀម២នាក់ ដែលបច្ចុប្បន្នកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស លិខិតនេះត្រូវបានបញ្ជូនទៅដល់ក្រសួងយុត្តិធម៌តាមនីតិវិធី ។

លោកកុយ គួង បន្តថា ក្រសួងការបរទេសនៅមិនទាន់បានទទួលព័ត៌មានពីក្រសួងយុត្តិធម៌ ឬពីខុទ្ទកាល័យរបស់ព្រះមហាក្សត្រនៅឡើយទេ ជុំវិញការស្នើសុំសេចក្តីលើកលែងទោសពីព្រះមហាក្សត្រ សម្រាប់អ្នកទោសថៃ២នាក់នោះ ។ លោកកុយ គួង បន្តថា ទោះបីយ៉ាងណា កម្ពុជាត្រូវតែអនុវត្តតាមនីតិវិធីច្បាប់របស់ប្រទេសកម្ពុជាចំពោះជនជាតិសៀមទាំងនោះ ។ ក្រសួងការបរទេសកម្ពុជាក្រោយពីបានទទួលលិខិតពីមន្ត្រីស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជារួចហើយ តាមនីតិវិធីត្រូវបញ្ជូនបន្តទៅក្រសួងយុត្តិធម៌ ។

លោកប៉ិច វិច្ឆិកា មេធាវីជនជាតិសៀម បានថ្លែងថា លោកនៅមិនបានទទួលព័ត៌មានពីការស្នើសុំរបស់ក្រសួងការបរទេសថៃ ឬស្ថានទូតថៃសុំឱ្យមានការព្រះរាជទានទោសពីព្រះមហាក្សត្រកម្ពុជា ដោះលែងកូនក្តីរបស់លោកនៅឡើយទេ រហូតមកដល់ថ្ងៃទី១៨ មីនា ២០១១ ។

គួររំលឹកថា កាលពីថ្ងៃទី២៩ ធ្នូ ២០១០ មានជនជាតិសៀម៧នាក់ ក្នុងនោះមានស្រី២នាក់ ចូលមកក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជានៅក្នុងបន្ទាត់ព្រំដែនខេត្តបន្ទាយមានជ័យ ភូមិជោគជ័យ ឃុំអូរ៣ជាន់ ហើយត្រូវបានកងកម្លាំងប្រដាប់អាវុធនៃកងយោធពលខេមរភូមិន្ទកម្ពុជាចាប់ខ្លួនរួចបញ្ជូនមករាជធានីភ្នំពេញទាំងយប់ ៕

Quote of the news from Koh Santepheap Daily

ដោយ ៖ អប្សរា

ថ្ងៃ សុក្រ ទី ១៨ ខែ មិនា ឆ្នាំ ២០១១

សម្តេចតេជោ ៖ សង្គ្រាមឈ្លានពានរបស់ថៃថោកទាបបំផុត...កម្ពុជាត្រៀមលក្ខណៈ រួចរាល់សម្រាប់អ្នកសង្កេតការណ៍...ចុងក្រោយនឹងទៅតុលាការអន្តរជាតិ

(ប្រុសកោះ)

ថ្ងៃ ព្រហស្បតិ៍ ទី ៣ ខែ មិនា ឆ្នាំ ២០១១



(រូបថត ច័ន្ទថា)

ក្នុងឱកាសអញ្ជើញជាអធិបតីនៃទិវាវប្បធម៌ជាតិលើកទី១៣ នៅសាលសន្និសីទចតុមុខ



រាជធានីភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីនៃទិវាវប្បធម៌ជាតិលើកទី១៣ នៅសាលសន្និសីទចតុមុខ កាលពីព្រឹកថ្ងៃទី៣ មីនា ២០១១ នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រតិកម្មខ្លាំងៗចំពោះមហិច្ឆតាអាក្រក់របស់ថៃថា ការបាញ់មកលើប្រាសាទព្រះវិហារពីសំណាក់ទាហានថៃជាង៤០០គ្រាប់កាំភ្លើងធំនោះ និងការបាញ់មកលើតំបន់ផ្សេងៗនៃប្រទេសកម្ពុជា មិនមែនជាការផ្ទុះអាវុធដោយគ្រាន់តែខ្វែងគំនិតគ្នានោះទេ...ការពិតនេះជាសង្គ្រាម...ហើយសង្គ្រាមនេះមិនមែនត្រឹមតែឈ្លានពានទឹកដីប៉ុណ្ណោះទេ គឺឈ្លានពានដណ្តើមសម្បត្តិវប្បធម៌ថែមទៀត ដែលនេះជាមហិច្ឆតាថោកទាបក្រៅតម្រា ប្រាសចាកច្បាប់ជាតិ និងអន្តរជាតិ ។

សម្តេចបានថ្លែងថា រូបសម្តេចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលជួបសន្ទនាជាមួយលោកកូអុីជីរ៉ូ ម៉ាត់ស៊ូរ៉ា បេសកជនពិសេសរបស់អង្គការយូណេស្កូ ហើយលោកម៉ាត់ស៊ូរ៉ា ប្រាប់ថា ភាគីថៃគេទាមទារឱ្យដកប្រាសាទព្រះវិហារចេញពីបញ្ជីបេតិកភណ្ឌពិភពលោក និងបង្អាក់ការអភិវឌ្ឍលើតំបន់ប្រាសាទដ៏ល្បីល្បាញនេះ ព្រោះការដែលធ្វើបែបនេះនាំឱ្យមានការតានតឹងទាំងនយោបាយ និងយោធារវាងកម្ពុជា-ថៃ ។ សម្តេចតេជោបានលើកឡើងថា ការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភព លោក និងការអភិវឌ្ឍប្រាសាទនេះ វាជាបុព្វសិទ្ធិរបស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យពេញលេញ គ្មានពាក់ព័ន្ធជាមួយប្រទេសថៃ មកចូលរួមហ៊ុនហាយអ្វីទេ...ហើយម្យ៉ាងទៀតប្រាសាទព្រះវិហារមានតម្លៃជាសាកលត្រូវបានអនុម័តចុះបញ្ជីបេតិកភណ្ឌពិភពលោក ជាសម្បត្តិវប្បធម៌ពិភពលោក ដោយគណៈកម្មការរបស់អង្គការយូណេស្កូជាង១៨០ប្រទេសឯណោះ មិនមែនជាការលេងសើចសម្រាប់ថៃចង់បង្វិលតាមអំពើចិត្តនោះទេ។ សូមរំលឹកថា កាលពីឆ្នាំ១៩៥៤ថៃបានឈ្លានពានលើប្រាសាទព្រះវិហារម្តងរួចមកហើយ ប៉ុន្តែត្រូវបរាជ័យទៅវិញ ដោយសារគ្មានលក្ខណៈគតិយុត្តិគ្រប់គ្រាន់ និងចាញ់ក្តីកម្ពុជានៅតុលាការអន្តរជាតិឆ្នាំ១៩៦២ ។

សម្តេចបានសង្កត់ធ្ងន់ថា ឥឡូវនេះកម្ពុជាបានត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីដែលមកកាន់តំបន់ជម្លោះឆាប់ៗនេះ គឺកម្ពុជាត្រៀមកន្លែង១៤ចំណុច សម្រាប់អ្នកសង្កេតការណ៍ទាំងនោះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគេបំពេញតួនាទីពិនិត្យមើលការខូចខាត ពិនិត្យមើលទ្រង់ទ្រាយជម្លោះ ពិនិត្យមើលអ្នកបង្ករឿង និងពិនិត្យមើលភាពគិតយុត្តិរបស់ប្រទេសភាគីជម្លោះនីមួយៗ បើទោះជាភាគីថៃមិនឆ្លើយតបទាន់ពេលវេលាក៏ដោយ ។ ចាប់ពីពេលនេះទៅ ការចរចាទ្វេភាគីផ្សេងៗ ជាមួយថៃ គឺមានតែពាណិជ្ជកម្ម-សេដ្ឋកិច្ច ទេសចរណ៍...ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ជម្លោះព្រំដែន និងការចង់លេបត្របាក់ព្រះវិហារ គឺត្រូវធ្វើឡើងមានអ្នកទី៣ចូលរួម...អាស៊ាន ឬអន្តរជាតិ...និងជាចុងក្រោយគឺត្រូវឆ្ពោះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីស្នើឱ្យបកស្រាយសាលក្រមស្ថាពរដែលតុលាការនេះបានសម្រេចតាំងពីឆ្នាំ១៩៦២មកនោះ ៕

Quote of the news from Koh Santepheap Daily



No comments:

Post a Comment