ឧត្តមសេនីយ៏ការពារជាតិកម្ពុជានិយាថា រដ្ឋមន្រ្តី
ការពារជាតិថៃនឹងចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការ
ព្រំដែនទូទៅ នៅទីក្រុង ប៊ូគ័រ ប្រទេសឥណ្ឌូនេស៊ី
ការពារជាតិថៃនឹងចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការ
ព្រំដែនទូទៅ នៅទីក្រុង ប៊ូគ័រ ប្រទេសឥណ្ឌូនេស៊ី
មេទ័ពអាយ៉ង ទៀ បាញ់
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១១
ដោយៈ ការពិត
យោងតាមប្រភពព័ត៍មានពីការសែត Bangkok Post ដែលចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១១ បានឲ្យដឹងថា លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសកម្ពុជា មានសុទិដ្ឋិនិយមថា សមភាគីថៃរបស់លោក គឺលោកឧត្តមសេនីយ៏ ប្រាវេត វង់ស៊ូវុន រដ្ឋមន្រ្តីការពារជាតិនៃប្រទេសថៃ នឹងចូលរួមនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី ០៧-០៨ ខែមេសា ឆ្នាំ ២០១១ នៅទីក្រុងប៊ូគ័រ ប្រទេសឥណ្ឌូនេស៊ី ។
លោក ទៀ បាញ់ ត្រូវបានគេដកស្រង់សំដីកាលពីម្សិលមិញថា លោកឧត្តមសេនីយ៏ ប្រាវេត វង់ស៊ូវុន រដ្ឋមន្រ្តីការពារជាតិនៃប្រទេសថៃ បានយល់ព្រមចូលរួមក្នុងកិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ បានធ្វើការសន្ទនាគ្នាតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ ។
លោក ទៀ បាញ់ បាននិយាយថា លោកនឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១១ ដើម្បីទៅចូលក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
លោក ទៀ បាញ់ បាននិយាយជាភាសាថៃថា ភាគីថៃមិនអាចរឹងរុសមិនចូលរួមក្នុងកិច្ចប្រជុំនោះតទៅទៀតបានទេ ពីព្រោះនេះគឺជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាស្តិសុខអង្គការសហប្រជាជាតិ និងអាស៊ាន ដែលមានប្រទេសឥណ្ឌូនេស៊ី ដើរតួរជាអ្នកសម្របសម្រួល ។
ប្រទេសថៃមិនអាចធ្វើការផ្លាស់ប្តូរនូវគោលជំហររបស់ខ្លួនបានទេ ហើយត្រូវតែអនុវត្តទៅតាមអ្វី ដែលខ្លួនបានសន្យា ។
លោក ទៀ បាញ់ បាននិយាយទៀតថា ឧត្តមសេនីយ៏ ប្រាវេត វង់ស៊ូវុន រដ្ឋមន្រ្តីការពារជាតិនៃប្រទេសថៃ នឹងប្រាកដជាទៅចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ នៅក្នុងប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី០៧-០៨ ខែមីនា ឆ្នាំ២០១១ នេះ ។ លោក ទៀ បាញ់ បាននិយាយបន្ថែមទៀតថា លោកនឹងរង់ចាំ ឧត្តមសេនីយ៏ ប្រាវេត វង់ស៊ូវុន នៅប្រទេសឥណ្ឌូនេស៊ី ។
ជាមួយគ្នានេះដែរ តាមប្រភពព័ត៌មានពីកងកម្លាំងយោធាកម្ពុជាបានឲ្យដឹងថា នាយករដ្ឋមន្រ្តីក្រាញអំណាចនៃប្រទេសកម្ពុជា លោក ហ៊ុន សែន បានធ្វើការសម្រេចចិត្តមិនដកកងទ័ពរបស់ខ្លួនចេញពីតំបន់ជម្លោះ ៤.៦ គីឡូម៉ែត្រក្រឡា នៅជិតប្រាសាទព្រះវិហារនោះទេ ដែលនេះគឺជាកាតព្វកិច្ចនៃការការពារនូវបូរណភាពដែនដី ពីព្រោះតំបន់នោះជាដែនដីនៃប្រទេសកម្ពុជា ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ ក៏កម្ពុជាចង់ឲ្យប្រទេសថៃអនុញ្ញាតឲ្យអ្នកសង្កេតការណ៏រួមឥណ្ឌូនេស៊ី ចូលរួមពិនិត្យទៅលើព្រំដែនជម្លោះនៃកម្ពុជា ថៃ ។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា មេដឹកនាំក្រាញអំណាចនៃប្រទេសកម្ពុជា លោក ហ៊ុន សែន នឹងមិនសប្បាចិត្តទេ ប្រសិនបើគាត់បានរកឃើញថា កងកម្លាំងយោធាកម្ពុជាបាននិយាយភាសាថៃ ជាមួយកងយោធាថៃនោះ ។
ប្រភពព័ត៌មានបានបន្ថែមថា មេដឹកនាំក្រាញអំណាចនៃប្រទេសកម្ពុជា លោក ហ៊ុន សែន មិនហាមឃាត់ទេចំពោះការដែលកងកម្លាំងយោធាកម្ពុជានិយាយភាសាថៃជាមួយកងយោធាថៃនោះ ប៉ុន្តែ លោក ហ៊ុន សែន មិនចូលចិត្ត ព្រោះកងកម្លាំងយោធាកម្ពុជាគួរតែនិយាយភាសាខ្មែរ ហើយប្រសិនបើយោធាថៃមិនយល់ ពួកគេត្រូវតែមានអ្នកបកប្រែ ៕
No comments:
Post a Comment