កុមារនៅខេត្តសៀមរាបត្រូវអាជ្ញាធរធ្វើទារុណកម្ម
ភ្នំពេញ
២៣កុម្ភៈ ២០១១
កាលពីពេលថ្មីៗកន្លងទៅនេះអាជ្ញាធរនៃរដ្ឋាភិបាលកម្ពុជាឃុំស្នាសណ្តាយ ស្រុកបន្ទាយស្រីខេត្តសៀមរាប បានប្រើអំពើហឹង្សាធ្វើទារុណកម្មយ៉ាងព្រៃផ្សៃជាទីបំផុតទៅលើកុមារខណៈដែលកុមារទាំងនោះគ្រាន់ដើរទូលនុំលក់បន្តិចបន្តួចនៅជុំវិញប្រាសាទបន្ទាយស្រីដើម្បីរកប្រាក់កំរ៉ៃបន្តិចបន្តួចសំរាប់ជួយផ្គត់ផ្គង់ជីវិភាពគ្រួសារតែប៉ុណ្ណោះ ។
កុមារកំពុងយំដោយសារទទួលរងនូវការធ្វើទារុណកម្ម
កុមារកំពុងយំដោយសារទទួលរងនូវការធ្វើទារុណកម្ម
ភ្នំពេញ
២៣កុម្ភៈ ២០១១
នៅលើរូបភាពនិងសកម្មភាពនៅក្នុងវីដេអូឃ្លីប (Video clip) បានបង្ហាញថា កុមារទាំងនេះកំពុងស្ថិតនៅក្នុងស្ថានភាពភ័យក្លាច ពីព្រោះពួកគេបានទទួលរងនូវការធ្វើទារុណកម្មយ៉ាងព្រៃផៃ្សពីសំណាក់អាជ្ញាធរឃុំស្នាសណ្តាយស្រុកបន្ទាយស្រីខេត្តសៀមរាប។
កាលពីពេលថ្មីៗកន្លងទៅនេះអាជ្ញាធរនៃរដ្ឋាភិបាលកម្ពុជាឃុំស្នាសណ្តាយ ស្រុកបន្ទាយស្រីខេត្តសៀមរាប បានប្រើអំពើហឹង្សាធ្វើទារុណកម្មយ៉ាងព្រៃផ្សៃជាទីបំផុតទៅលើកុមារខណៈដែលកុមារទាំងនោះគ្រាន់ដើរទូលនុំលក់បន្តិចបន្តួចនៅជុំវិញប្រាសាទបន្ទាយស្រីដើម្បីរកប្រាក់កំរ៉ៃបន្តិចបន្តួចសំរាប់ជួយផ្គត់ផ្គង់ជីវិភាពគ្រួសារតែប៉ុណ្ណោះ ។
នេះគឺជាទង្វើដ៏អមនុស្សធម៌របស់អាជ្ញាធរមកលើកុមារ ហើយទង្វើនេះ គឺជាការរំលោទយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាអន្តរជាតិស្តីពីសិទិ្ធកុមារឆ្នាំ១៩៩០និងរំលោភលើសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស និងជាពិសេស គឺរំលោភលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
ដោយមើលឃើញនូវទង្វើព្រៃព្សៃរបស់អាជ្ញាធរស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រុមអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ីដឹកនាំដោយលោកស្រី កែ សុវណ្ណរតន៏ បានចុះទៅជួបសួរសុខទុក្ខនិងធ្វើអន្តរាគមន៏ជូនកុមាររងគ្រោះទាំងនោះកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ កន្លងទៅ ។
អ្នកតំណាងរាស្រ្ត កែ សុវណ្ណរតន៏ បានមានប្រសាសន៏ថាក្នុងនាមជាអ្នកតំណាងរាស្រ្តមកពីគណបក្ស សមរង្ស៊ីលោកស្រីនឹងចាត់វិធានការតាមច្បាប់ដើម្បីជួយការពារសិទ្ធិកុមារដែលរងគ្រោះទាំងនោះ ហើយលោកស្រីក៏សូមអំពាវនាវផងដែរដល់ស្ថាប័នមានសមត្ថកិច្ច ព្រមទាំងអង្គការសិទិ្ធមនុស្សជាតិ អន្តរាជាតិនានា ជួយធ្វើអន្តរាគមន៏ចាត់វិធានការវែកមុខចាប់ជនល្មើសនិងអ្នកពាក់ព័ន្ធនានាយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕
No comments:
Post a Comment