កងទ័ពនៅស្ទឹងត្រែងត្រូវគេកាត់ប្រាក់ខែតាំងពីឆ្នាំ ២០០៨
Monday, 14 February 2011 14:23
គឹម យុទ្ធណា

ដោយមិនបានប្រាប់មូលហេតុច្បាស់លាស់នោះទេ ខណៈពេលដែលនាយទាហានផ្សេងទៀត ក៏ត្រូវបានកាត់ផងដែរ ដោយចំនួនតិច ឬច្រើនទៅតាមតួនាទី និងឋានៈ។ លោកបានបន្តថា ការកាត់ប្រាក់ខែនោះ បានធ្វើឡើងតាំងពីឆ្នាំ ២០០៨ មក ក៏ប៉ុន្តែនាយទាហាន និងពលទាហានទាំងអស់នោះ មិនហានធ្វើការតវ៉ា ឬទាមទារនោះទេ ដោយសារមានការភ័យខ្លាច ។
លោក សុខស្រូយ បានបញ្ជាក់ទៀតថា៖« វាពិតជាបានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ទាហានក្នុងការ បំពេញការងារ ជាពិសេស ខណៈពេលដែលពួកគាត់ កំពុងត្រៀមខ្លួនចេញទៅសមរភូមិ នៅតំបន់ព្រះវិហារផងនោះ ប៉ុន្តែពួកគាត់មិនហ៊ានតវ៉ា បែរជាបណ្តោយឲ្យគេកាត់ទៅ។ វាមិនយុត្តិធម៌នោះទេ»។
ចំណែកលោក ជា វិចិត្រ អាយុ ៤៨ ឆ្នាំ ជានាយទាហានម្នាក់ទៀត ដែលត្រូវបានគេកាត់ប្រាក់ខែរបស់គាត់ អស់ចំនួន ៦៥ ០០០ រៀល កាលពីខែមករា កន្លងទៅ បានស្នើសុំឲ្យថ្នាក់លើ បញ្ឈប់ការកាត់ប្រាក់ខែរបស់កូនទាហានទាំងអស់បន្តទៅទៀត ពីព្រោះវាជះឥទ្ធិលពលមិនល្អដល់អារម្មណ៍របស់កងទ័ព។ លោកបានបញ្ជាក់ថា៖ «ប្រសិនបើការកាត់ប្រាក់ខែនោះ យកទៅធ្វើអ្វីមួយច្បាស់លាស់ ឬក៏បម្រើឲ្យផលប្រយោជន៍រួមអ្វីមួយ ដូចជា ផ្តល់ទៅឲ្យកងកម្លាំងទ័ពនៅសមរភូមិព្រះវិហារនោះ វាជាការល្អប្រសើរ ប៉ុន្តែលុយនោះ ខ្ញុំគិតថា វាចូលទៅក្នុងហោប៉ៅបុគ្គលច្រើនជាង»។
លោក វ៉ាន់ តារាសិទ្ធិ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង បានថ្លែងទទួលស្គាល់ថា ពិតជាមានការកាត់ប្រាក់ខែ ពីនាយទាហាន និងពលទាហានទាំងអស់នោះមែន ចាប់តាំងពីឆ្នាំ ២០០៨ នោះមក ប៉ុន្តែការកាត់នោះ បានធ្វើឡើងតាមបទបញ្ជា និងគោលការណ៍ផ្ទៃក្នុងរបស់អង្គភាព។
លោកបានបន្តថា ក្រោយពីមានការឈ្លានពានរបស់ទាហានថៃ នៅតំបន់ប្រាសាទព្រះវិហារ ចាប់តាំងពីឆ្នាំ ២០០៨ មក ការពង្រឹងវិន័យរបស់កងកម្លាំង នៅតាមអង្គភាពនីមួយៗ ត្រូវបានរឹតបន្តឹង ដែលតម្រូវឲ្យមានវត្តមានជានិច្ចនៅក្នុងអង្គភាព ដើម្បីបំពេញការងារ។ លោក វ៉ាន់ តារាសិទ្ធិ បានបញ្ជាក់ថា៖ «ការកាត់ប្រាក់ខែនោះ គឺកាត់តាមអវត្តមានប្រចាំថ្ងៃ ក្នុងគោលបំណង ដើម្បីពង្រឹងវិន័យ និងសណ្តាប់ធ្នាប់របស់ពួកគាត់»។
នៅពេលដែលត្រូវបានចោទសួរថា តើលុយដែលត្រូវបានកាត់នោះ យកទៅណា ហើយយកទៅធ្វើអ្វីនោះ លោក វ៉ាន់ តារាសិទ្ធិ បានឆ្លើយថា៖ «ខ្ញុំក៏មិនដឹងដែរ សូមសាកសួរទៅមេបញ្ជាការវិញចុះ!!»។
មិនអាចសុំការបំភ្លឺពីលោក ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ស្ទឹងត្រែងបានទេ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយអ្នកលើកទូរស័ព្ទ ដែលប្រាប់ថា ជាជំនួយការរបស់គាត់ ប្រាប់ថា គាត់កំពុងជាប់រវល់ប្រជុំ៕
No comments:
Post a Comment