គណបក្សប្រជាជនខេត្តកំពង់ធំបានប្រើល្បិចបន្តទៀតដាក់
លោក ទូតសារ៉ន មេឃុំពង្រ មកពីគណបក្ស សម រង្ស៊ី ឋិតក្នុង
ស្រុកបារាយណ៏ ខេត្តកំពង់ បន្ទាប់ពីរូបលោកត្រូវបានគណ
បក្ស ប្រជាជ ប្រើល្បិចចោទប្រកាន់ដោយអយុត្តិធម៌រួចចាប់
ដាក់គុករយៈពេលជិតពីរឆ្នាំ។
ការធ្វើបាបលោក ទូត សារ៉ន លើកនេះគឺគណបក្ស ប្រជា
ជន ប្រើល្បិចត្រជាក់តាមរយៈការមិនទទួលស្គាល់លោក
ទូត សារ៉ន ក្នុងនាមមេឃុំពង្រមកពីគណបក្ស សម រង្ស៊ី ករណីនេះត្រូវបានគេមើលឃើញថាគណបក្ស ប្រជាជន
ខេត្តកំពង់ធំប្រើគ្រប់វិធីដើម្បីរារាំង លោកមេឃុំរូបនេះមិន
អោយបំពេញការងារ ព្រោះថាលោក ទូត សារ៉ន មាន
ឧត្តមគតិនិងជំហរនយោបាយរឹងមាំមិនតែប៉ុណ្ណោះលោក
ថែមទាំងមានប្រជាប្រិយភាពផ្តាច់គេទៀតផង។

យោងតាមសេចក្តីសម្រេចដែលមានចុះហត្ថលេខាដោយ
លោក ហាក់ ម៉ូវសេង អភិស្រុកបារាយណ៏ កាលពីថ្ងៃទី១៣
ខែមករា ឆ្នាំ២០១១ កន្លងទៅថ្មីៗនេះបានបញ្ជាក់ថា ត្រង់
ប្រការមួយ មិនទទួលស្គាល់រាល់ការចុះហត្ថលេខារបស់
លោក ទូត សារ៉ន ក្នុងនាមជាមេឃុំឬក្រុមប្រឹក្សាឃុំ លើ
លិខិតផ្លូវការនានាចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ២០១១កន្លង
មក និងប្រការពីរលោក ទូត សារ៉ន ត្រូវបញ្ឈប់ជាបន្ទាន់
នូវរាល់សកម្មភាពបំពេញភារកិច្ចនិងការចុះហត្ថលេខា
លើលិខិតផ្លូវការនានាក្នុងនាមជាមេឃុំឬក្រុមប្រឹក្សាឃុំ។

សូមបញ្ជាក់ថាកាលពីឆ្នាំ២០០៨ តុលាការខេត្តកំពង់ធំ
បានកាត់ក្តីអោយលោក ទូត សារ៉នមេឃុំពង្រដ៏ប្រជាប្រិយ
មកពីគណបក្ស សម រង្ស៊ី ស្រុកបារាយណ៏ ខេត្តកំពង់ធំ អោយជាប់ពន្ធធានាគាររយៈពេលបីឆ្នាំដោយចោទប្រកាន់
ពីបទសមគំនិតបង្ខាំងមនុស្សដោយខុសច្បាប់។ប៉ុន្តែនៅថ្ងៃ
ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១០ ព្រះបរមនាថ សីហមុនី ព្រះមហា
ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់អោយ
បន្ថយទោស លោក ទូត សារ៉ន រយៈពេល១២ខែ។
No comments:
Post a Comment